
ALL-NEW MITSUBISHI TRITON GLS HIGHLIGHTS

ការរចនាបែបBeast Mode
ការរចនាផ្នែកខាងក្រៅដ៏ស្វាហាប់ថ្មីនេះមានបំពាក់ភ្លើងមុខ មើលទៅកាន់តែទាក់ទាញ ស្រស់ស្អាត អមដោយការរចនាតាមបែប Mitsubishi Dynamic Shield Design។
ម៉ាស៊ីនធន់ សន្សំសំចៃ ម៉ាស៊ីនស្ទុះល្អ ស៊ីប្រេងតិច
ម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ2.4លីត្រ ប្រភេទ Common Rail ដែលត្រូវបានរចនាថ្មីរួមជាមួយ VG Turbo ផ្ដល់ថាមពលរហូតដល់184HP និងផ្ដល់កម្លាំងរមួល430NM។ ការរចនាថ្មីនេះធ្វើអោយម៉ាស៊ីនស្ងាត់ល្អ និងមិនមានសម្លេងរំខាននៅពេលបើកបរ។


ការរចនាខាងក្នុងធំទូរលាយ ធ្វើអោយាការបើកបរប្រកបដោយផាសុកភាព
ផ្នែកខាងក្នុងមានភាពទូរលាយងាយស្រួលដាក់ជើង និងមានបន្ទះអីសូឡងជួយកាត់បន្ថយសំឡេងរំខានពីខាងក្រៅបានយ៉ាងល្អ ធ្វើអោយអ្នកបើកបរទទួលបាននៅផាសុកភាព និងរីករាយក្នុងពេលធ្វើដំណើរ
គ្រោងឆ្អឹងរថយន្តធំជាងមុន
គ្រោងឆ្អឹងរថយន្តត្រូវបានអភិវឌ្ឍន៍ថ្មី
ដែលមានទំហំធំជាងមុន មានភាពរឹងមាំជាងមុន និងស្រាលជាងមុនកាត់បន្ថយភាពរលាក់
ដែលជាជំនួយយ៉ាងល្អក្នុងការដឹកធ្ងន់ និងអាចបត់បែនបានតាមគ្រប់កាលៈទេសៈផ្លូវ ។


ប្រព័ន្ធកាត់បន្ថយការប៉ះទង្គិច (FCM)
ប្រព័ន្ធកាត់បន្ថយការប៉ះទង្គិចជួយបន្ថយល្បឿនរថយន្ត និងបង្កើនសម្ពាធប្រេងហ្វ្រាំងសម្រាប់ប្រសិទ្ធភាពហ្វ្រាំងកាន់តែប្រសើរ និងកាត់បន្ថយការប៉ះទង្គិចដែលអាចកើតមាននៅពេលដែលរ៉ាដាកំណត់ថាយានខាងមុខជិតពេក។

បង្កើនប្រសិទ្ធភាពនៃការបើកបរជាមួយនឹងមុខងារ 7 DRIVE ថ្មី
មុខងារបើកបរធម្មតា, សន្សំសំចៃ, បើកបរលើផ្លូវដែលមានក្រួស, ផ្លូវរអិល, ផ្លូវភក់, ផ្លូវខ្សាច់ និងផ្លូវរដិរដុប។Mitsubishi Motors Super Select 4WD-II បច្ចេកវិជ្ជាគ្រប់គ្រងកង់ទាំងអស់ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងរបៀបដ្រាយប្រាំពីរ។
មុខងារនីមួយៗត្រូវបានកែសម្រួលយ៉ាងម៉ត់ចត់ ដើម្បីសម្រេចបាននូវទំនុកចិត្ត និងដំណើរការល្អក្នុងការបើកបរក្នុងស្ថានភាពផ្លូវ។

ប្រព័ន្ធ SUPER SELECT 4WD II
អ្នកអាចផ្លាស់ប្ដូររវាង 2WD (2H) និង 4WD (4H, 4HLc) នៅពេលកំពុងបើកបរក្នុងល្បឿនរហូតដល់ 100km/h បានយ៉ាងងាយស្រួលដោយគ្រាន់តែមួលបង្វិលទៅកាន់ទម្រង់បើកបរ (drive mode)។ នៅពេលដែលផ្លូវរដិបរដុប អ្នកអាចបង្រួមប៉ុងកណ្ដាលដោយចូលទៅកាន់ការកំណត់ 4HLc សម្រាប់ផ្លូវរដិបរដុប ឬក៏ការកំណត់ 4Llc សម្រាប់ផ្លូវជម្រាល ភក់ និងព្រិល។

បច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ចុងក្រោយ (MITSUBISHI MOTORS SAFETY SENSE)
ត្រួតពិនិត្យចលនារបស់រថយន្ត និងបរិស្ថានជុំវិញជាមួយនឹងឧបករណ៍ចាប់សញ្ញា និងរ៉ាដាដែលគ្រប់គ្រងដោយ AI ដែលផ្តល់នូវការប្រុងប្រយ័ត្ន 360 ដឺក្រេគ្រប់ពេលធ្វើដំណើរ។

ការរចនាផ្នែកខាងក្រៅ
ការរចនាផ្នែកខាងក្រៅដ៏ស្វាហាប់ថ្មីនេះ បង្កប់នៅភាពរឹងមាំ អង់អាច ដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពដ៏ខ្លាំងខ្លា
អមដោយការរចនាតាមបែប Dynamic Shield Design។
ការរចនាបែបBeast Mode
ការរចនាផ្នែកខាងក្រៅដ៏ស្វាហាប់ថ្មីនេះមានបំពាក់ភ្លើងមុខ មើលទៅកាន់តែទាក់ទាញ ស្រស់ស្អាត អមដោយការរចនាតាមបែប Mitsubishi Dynamic Shield Design។



ចង្កៀងមុខបិទបើកអូតូអមជាមួយភ្លើងបំភ្លឺយ៉ាងស្រស់ស្អាតប្រភេទLED

ចង្កៀងក្រោយរចនាជារាងអក្សរTប្រភេទLED

យ៉ាន់កង់អាលុយមីញ៉ូម 18 អុីញ

ប៊ូតុង Lock/Unlock រថយន្ត

កញ្ចក់ចំហៀងក្តោបអូតូ បំពាក់ដោយភ្លើងស៊ីញ៉ូ
ធំជាងមុន, វែងជាងមុន, ទូលាយជាងមុន, កាន់តែផាសុកភាពជាងមុន

ត្រៀមខ្លួនប្រយុទ្ធគ្រប់ស្ថានភាពផ្លូវ
ឈ្នាន់ជើងផ្នែកចំហៀង
រចនាឡើងដើម្បីផ្តល់នូវភាពធន់ សម្រាប់ការចេញ និងចូលរថយន្តប្រកបដោយសុវត្ថិភាព និងងាយស្រួល ទោះបីជាស្ថិតក្នុងស្ថានភាពសើម ឬរអិលក៏ដោយ។



កន្លែងផ្ទុកទំនិញខាងក្រោយធំទូរលាយ
ងាយស្រួលយករបស់របរចាំបាច់ទាំងអស់របស់អ្នក ទៅគ្រប់ទីកន្លែង។ វាត្រូវបានរចនាឡើងដើម្បីផ្តល់ភាពងាយស្រួលរាល់តម្រូវការរបស់អ្នកប្រើប្រាស់។
កាងរាងជ្រុងខាងក្រោយ
កាងជ្រុងខាងក្រោយអនុញ្ញាតឱ្យមានកន្លែងដាក់ជើងបន្ថែមទៀតនៅពេលដែលកន្ទុយខាងក្រោយរថយន្តបើក។


ផ្នែកខាងក្នុង
ការរចនាផ្នែកខាងក្នុងបែបទាន់សម័យ
ទំហំធំទូរលាយ អមជាមួយការរចនាយ៉ាងប្រណិតបំផុតសម្រាប់អ្នកប្រើប្រាស់។

ផាសុកភាពពេលធ្វើដំណើរ
ផ្នែកខាងក្នុងត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលក្នុងអំឡុងពេលធ្វើដំណើរឆ្ងាយ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងកន្លែងដាក់ឥវ៉ាន់ប្រកបដោយការគិតគូរ ដែលផ្តល់ឱ្យអ្នកនូវភាពរីករាយក្នុងការបើកបរ។

កុងទ័រLCDថ្មីទំហំ7អុីញ
អេក្រង់បង្ហាញព័ត៌មានទំហំ 7 អុីញថ្មីផ្តល់ភាពងាយស្រួលក្នុងការបង្ហាញព័ត៌មានអំពីស្ថានភាពរបស់រថយន្ត។ កុងទ័រក៏ត្រូវបានរចនាថ្មី កាន់តែស្រស់ស្អាត និងងាយស្រួលមើលជាងមុន។

អេក្រង់កំសាន្ត 8 អ៊ីញថ្មី
រីករាយគ្រប់ពេលវេលាដោយគ្មានភាពតានតឹងនៅក្នុងរថយន្តជាមួយនឹងអេក្រង់កំសាន្ត 8 អុីញថ្មី ដែលភ្ជាប់មកជាមួយApple CarPlay & Android Auto ដែលជំនួយបន្ថែមសំរាប់ការប្រើប្រាស់ ជាមួយគុណភាពរូបភាពច្បាស់ត្រជាក់ភ្នែក ពណ៍ស្រស់ស្អាតបែបធម្មជាតិ។

ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ

ម៉ាសុីនត្រជាក់ផ្នែកខាងក្រោយ
ម៉ាស៊ីនបូមខ្យល់ខាងក្រោយជួយឱ្យអ្នកដំណើរមានផាសុកភាពជាមួយនឹងលំហូរខ្យល់ដែលអាចកំណត់បានតាមចំណង់ចំណូលចិត្ត។

រន្ធសាកថ្មផ្នែកខាងក្រោយ
រន្ធសាកប្រភេទUSB-A និង USB-C ល្បឿនលឿនសម្រាប់ផ្នែកខាងក្រោយ

ដៃចង្កូតថ្មីងាយស្រួលកាន់

ហោប៉ៅកៅអីខាងក្រោយ
ហោប៉ៅកៅអីខាងក្រោយសម្រាប់អ្នកដំណើរខាងក្រោយ។

PERFECT FIT FOR USAGE
ប្រព័ន្ធកំណត់ម៉ាស៊ីនត្រជាក់ពីរតំបន់(Dual Zone) ដោយស្វ័យប្រវត្តិត្រូវបានគ្រប់គ្រងដោយប៊ូតុងបិទបើកដ៏ងាយស្រួល ដែលអនុញ្ញាតឱ្យមានការកំនត់ដោយឯករាជ្យសម្រាប់ ភាពត្រជាក់នៅផ្នែកខាងឆ្វេង និងខាងស្តាំនៃរថយន្ត។

ភាពងាយស្រួលនៃកន្លែងអង្គុយ
ទទួលបានផាសុកភាពខ្ពស់ក្នុងអំឡុងពេលបើកបរផ្លូវឆ្ងាយជាមួយនឹងកៅអីដែលបានរចនាថ្មីដែលត្រូវបានបំផុសគំនិតដោយអ្នកជំនាញរបស់យើង។ កៅអីផ្តល់នូវការទ្រទ្រង់រាងកាយដ៏ល្អឥតខ្ចោះ ដែលអនុញ្ញាតឱ្យអ្នកផ្តោតលើការបើកបរ និងរីករាយនឹងការធ្វើដំណើរ។

ប្រព័ន្ធកំណត់កៅអីដោយស្វ័យប្រវត្តិ
កៅអីចុចបញ្ជាទៅមុខ ទៅក្រោយ ឡើងចុះ ព្រមទាំងមានកំនត់ទម្រចង្កេះផងដែរ

កញ្ចក់មើលក្រោយកាត់ពន្លឺដោយស្វ័យប្រវត្ត
កញ្ចក់មើលក្រោយកាត់ចំណាំផ្លាតពីរថយន្តនៅខាងក្រោយដោយស្វ័យប្រវត្ត ដែលធ្វើអោយអ្នកងាយស្រួលមើលផ្លូវ និងកាន់តែសុវត្ថិភាពនៅពេលបើកបរ
ការរចនាដែលងាយស្រួលចាប់កាន់
ការរចនាដែលងាយស្រួលចាប់កាន់
ផ្នែកខាងក្នុងត្រូវបានរចនាឡើងដើម្បីបង្កើនភាពងាយស្រួលក្នុងការចាប់កាន់ ចុច បញ្ជារ ដោយគ្រប់យ៉ាងត្រូវបានរចនាឡើងដោយគិតលើផាសុកភាពរបស់លោកអ្នកជាចំបង។






ចន្លោះដាក់ឥវ៉ាន់
ធ្វើឱ្យការបើកបររបស់អ្នកកាន់តែ មានភាពងាយស្រួល និងរីករាយជាមួយនឹងភាពសម្បូរបែបនៃកន្លែងឥវ៉ាន់។





លក្ខណៈពិសេស
ម៉ាស៊ីនថ្មីកម្លាំងខ្លាំង សមត្ថភាពដ៏អស្ចារ្យ ផ្តល់ទំនុកចិត្តរាល់ពេលបើកបរ
ម៉ាស៊ីនថ្មីកម្លាំងខ្លាំង ធន់ សន្សំសំចៃ

ម៉ាស៊ីនថ្មីពោពេញដោយថាមពលបើកបរដោយទំនុកចិត្តខ្ពស់
ម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ2.4លីត្រ ប្រភេទ Common Rail ដែលត្រូវបានរចនាថ្មីរួមជាមួយ VG Turbo ផ្ដល់ថាមពលរហូតដល់150HP និងផ្ដល់កម្លាំងរមួល430NM។ ការរចនាថ្មីនេះធ្វើអោយម៉ាស៊ីនស្ងាត់ល្អ និងមិនមានសម្លេងរំខាននៅពេលបើកបរ។
ម៉ូដែលម៉ាស៊ីន: 4N16 D4 DI
ប្រភេទម៉ាស៊ីន: Intercooled Turbo Charged Direct Injection Diesel
ស្តង់ដាកម្រិតប្រេង: Euro-4
កម្លាំងសេស: 150HP
កម្លាំងរមួល: 430NM
កម្រិតស៊ីប្រេង: 7L-8L/100km

ប្រព័ន្ធ SUPER SELECT 4WD II
បច្ចេកវិទ្យា 4-wheel drive ដ៏ទំនើប ដែលផ្តល់ជូនលោកអ្នកនូវការសមត្ថភាពនៃការបើកបរដ៏អស្ចារ្យ។ អ្នកអាចផ្លាស់ប្ដូររវាង 2WD (2H) និង 4WD (4H, 4HLc) នៅពេលកំពុងបើកបរក្នុងល្បឿនរហូតដល់ 100km/h បានយ៉ាងងាយស្រួលដោយគ្រាន់តែមួលបង្វិល(drive mode)។ សំរាប់ផ្លូវរដិបរដុប អ្នកអាចបង្រួមប៉ុងកណ្ដាលដោយចូលទៅកាន់ការកំណត់ 4HLc សម្រាប់ផ្លូវរដិបរដុប ឬក៏ការកំណត់ 4Llc សម្រាប់ផ្លូវជម្រាល ភក់ និងព្រិល។

2H (2WD HIGH RANGE)
បើកបរដោយវិលតែកង់ក្រោយ។ វាសក្តិសមសំរាប់ការបើកបរលើផ្លូវរាបស្មើរធម្មតា

4H (4WD HIGH RANGE)
ការគ្រប់គ្រង 4WD ជាមួយនឹងភាពបត់បែននៃប៉ុងកណ្ដាលជាមួយ VCU ផ្ដល់ជូនការត្រៀមលក្ខណៈរួចរាល់ក្នុងការអូសទាញនៅស្ថានភាព និងផ្ទៃផ្លូវប្រែប្រួលចុះឡើង។ ជាធម្មតា នៅពេលដំណើរការនៅអត្រាកម្លាំងបង្វិល 33:67 វាអាចឆ្លើយតបទៅនឹងការបាត់បង់ការអូសទាញ ដោយធ្វើការបែងចែកថាមពលឡើងវិញដោយស្វ័យប្រវត្តិទៅជាអត្រា 50:50 វិញ។

4HLC (4WD HIGH RANGE WITH LOCKED CENTER DIFFERENTIAL)
ជាមួយនឹងការlockប៉ុងកណ្ដាលដើម្បីបែងចែកកម្លាំងបង្វិលស្មើគ្នា ទៅកាន់កង់ទាំងបួន ទម្រង់នេះមានភាពសក្ដិសមចំពោះការបើកបរលើផ្លូវរដិបរដុប ឬស្ថានភាពអាកាសធាតុគ្រោះថ្នាក់។

4LLC (4WD LOW RANGE WITH LOCKED CENTER DIFFERENTIAL)
ការអូសទាញកង់ទាំងបួននៃ4HLc ផ្លាស់ប្ដូរទៅកាន់មីញ៉ុងទាប ដើម្បីទទួលបានកម្លាំងបង្វិលអតិបរមានៅពេលធ្វើការបើកបរលើផ្លូវលំបាក ឬបើកបរឆ្លងកាត់ព្រិល និងភក់ជ្រៅៗ។

គ្រោងឆ្អឹងរថយន្តធំនិងរឹងមាំជាងមុន
គ្រោងឆ្អឹងរថយន្តត្រូវបានអភិវឌ្ឍន៍ថ្មី
ដែលមានទំហំធំជាងមុន មានភាពរឹងមាំជាងមុន និងស្រាលជាងមុនកាត់បន្ថយភាពរលាក់
ដែលជាជំនួយយ៉ាងល្អក្នុងការដឹកធ្ងន់ និងអាចបត់បែនបានតាមគ្រប់កាលៈទេសៈផ្លូវ ។

បង្កើនប្រសិទ្ធភាពនៃការបើកបរជាមួយនឹងមុខងារ 7 DRIVE ថ្មី
មុខងារបើកបរធម្មតា, សន្សំសំចៃ, បើកបរលើផ្លូវដែលមានក្រួស, ផ្លូវរអិល, ផ្លូវភក់, ផ្លូវខ្សាច់ និងផ្លូវរដិរដុបខ្លាំង។Mitsubishi Motors Super Select 4WD-II បច្ចេកវិជ្ជាគ្រប់គ្រងកង់ទាំងអស់ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងរបៀបដ្រាយប្រាំពីរ។
មុខងារនីមួយៗត្រូវបានកែសម្រួលយ៉ាងម៉ត់ចត់ ដើម្បីសម្រេចបាននូវទំនុកចិត្ត និងដំណើរការល្អក្នុងការបើកបរក្នុងស្ថានភាពផ្លូវ។

បើកកាត់ទឹកបានជម្រៅ 800mm
នៅពេលនិយាយពីរឿង Off-Road រថយន្ត ALL-NEW Triton អាចឆ្លងកាត់ផ្លូវដែលលំបាក ជាមួយសមត្ថភាពអាចបើកកាត់ទឹកបានរហូតដល់ជម្រៅ800mm

ផ្លឹកទឹកបិទបើកបិទដោយស្វ័យប្រវត្ត

ប៉ូតុងបញ្ឆេះរថយន្តដោយស្វ័យប្រវត្ត

បាំងក្រោយដឹកបានជាង១តោន
ALL-NEW Triton GLS មកជាមួយនឹងបាំងក្រោយយ៉ាងធំទូលាយ ជាមួយនឹងបណ្តោយប្រវែង 1,555mm ទទឹងប្រវែង 1,545mm និងកម្ពស់ទ្រុងប្រវែង 820mm។ ទ្វារបាំងខាងក្រោយក៏អាចបិទបើកដោយងាយស្រួលដោយប្រើតែដៃម្ខាង រួមជាមួយនឹងទម្ពក់ងាយស្រួលចងឥវ៉ាន់ផ្សេងៗ។ ថាមពលដ៏អស្ចារ្យនៃរថយន្ត Triton នឹងធ្វើអោយការដឹកជញ្ជូនធ្ងន់ៗនាៗលែងជាបញ្ហា។

mitsubishi motors safety sensing (MMSS)
ត្រួតពិនិត្យចលនារបស់រថយន្ត និងបរិស្ថានជុំវិញជាមួយនឹងឧបករណ៍ចាប់សញ្ញា និងរ៉ាដាដែលគ្រប់គ្រងដោយ AI ដែលផ្តល់នូវការប្រុងប្រយ័ត្ន 360 ដឺក្រេគ្រប់ពេលធ្វើដំណើរ។
ប្រព័ន្ធកាត់បន្ថយការប៉ះទង្គិច (FCM)
ប្រព័ន្ធកាត់បន្ថយការប៉ះទង្គិចជួយបន្ថយល្បឿនរថយន្ត និងបង្កើនសម្ពាធប្រេងហ្វ្រាំងសម្រាប់ប្រសិទ្ធភាពហ្វ្រាំងកាន់តែប្រសើរ និងកាត់បន្ថយការប៉ះទង្គិចដែលអាចកើតមាននៅពេលដែលរ៉ាដាកំណត់ថាយានខាងមុខជិតពេក។


ហ្វាកូដបិទបើកអូតូ
ត្រួតពិនិត្យពន្លឺចង្កៀងមុខសម្រាប់លោកអ្នក ដើម្បីធ្វើឱ្យការបើកបរនៅពេលយប់កាន់តែងាយស្រួល។ ភ្លើងហ្វានឹងទម្លាក់ដោយស្វ័យប្រវត្តិនៅពេលដែលមានភ្លើងរថយន្តផ្សេងបើកមកពីខាងមុខ។ នៅពេលរថយន្តខាងមុខទៅផុត ភ្លើងហ្វានឹងបើកដោយស្វ័យប្រវត្តឡើងវិញ។ ដូចនេះលោកអ្នកមិនចាំបាច់ចុចដោយដៃចុះឡើងៗក្នុងការផ្លាស់ប្តូរហ្វាកូតទៀតនោះទេ។
ពោងសុវត្ថិភាព SRS ចំនួន 7
រថយន្តរបស់យើងមានពោងសុវត្ថិភាព SRS ចំនួន 7 ពោងសុវត្ថិភាពខាងមុខ ពោងសុវត្ថិភាពចំហៀងខាងមុខ ពោងសុវត្ថិភាពចំហៀង និងពោងសុវត្ថិភាពកន្លែងជង្គង់អ្នកបើកបរ ដែលការពារអ្នកបើកបរ និងអ្នកដំណើរក្នុងករណីមានការបុកទង្គិច។


ប្រព័ន្ធផ្តល់សញ្ញាពេលវ៉ាជេញ (BSW with LCA)
សម្រាប់សុវត្ថិភាពបន្ថែម ប្រសិនបើឧបករណ៍ចាប់សញ្ញារកឃើញយានជំនិះដែលជិតមកដល់ក្នុងរង្វង់ 70 ម៉ែត្រក្នុងគន្លងដែលនៅជិតនោះ ប្រព័ន្ធនឹងផ្តល់សញ្ញាដល់អ្នកបើកបរដោយបញ្ចេញពន្លឺព្រមាននៅលើកញ្ចក់មើលចំហៀង។ប្រព័ន្ធនេះត្រូវបានធ្វើឱ្យសកម្មក្នុងល្បឿន 10 គីឡូម៉ែត្រក្នុងមួយម៉ោងឬច្រើនជាងនេះ។

ប្រព័ន្ធជំនួយពេលឡើងចំណោត
ការពាររថយន្តកុំឱ្យរអិលថយក្រោយ ប្រសិនមានជម្រាល នៅពេលដែលរថយន្តហៀបនឹងរំកិល ប្រព័ន្ធនេះនឹងរក្សាកម្លាំងហ្វ្រាំងរយៈពេល 2 វិនាទី បន្ទាប់ពីអ្នកបើកបរបានផ្លាស់ប្ដូរជើងពីហ្វ្រាំងទៅឈ្នាន់ហ្គែរ។
ប្រព័ន្ធទប់លំនឹងនៅពេលបើកបរផ្លូវកោង
រថយន្តរបស់យើងមានការគ្រប់គ្រងជួយទប់កុំឱ្យរអិលកង់ ដែលធ្វើឱ្យការបើកបរកាន់តែប្រសើរនៅលើផ្លូវដែលមានផ្ទៃរអិល ផ្លូវរដិបរដុប ឬផ្លូវបត់ ដោយការពារសុវត្ថិភាពរបស់អ្នកយ៉ាងល្អ។


ប្រព័ន្ធកាំមេរ៉ាផ្នែកខាងក្រោយ
ជួយឱ្យអ្នកចតរថយន្តបានដោយងាយស្រួលនិងសុវត្ថិភាព។
ប្រព័ន្ធលំនឹងនៅពេលធ្វើការសណ្ដោង [TSA]
TSA បង្កើនលំនឹងនៅពេលធ្វើការសណ្ដោង។ ប្រសិនបើការយោលតួរថយន្តកើតឡើង វានឹងគ្រប់គ្រងថាមពលម៉ាស៊ីនដោយស្វ័យប្រវត្តិ និងកម្លាំងហ្វ្រាំងទៅនឹងកង់នីមួយៗដើម្បីធ្វើឱ្យរថយន្ត និងរ៉ឺម៉កសណ្ដោងមានលំនឹង។


សាកស៊ីថ្មីផលិតឡើងយ៉ាងពិសេស
សាកស៊ីថ្មីត្រូវបានអភិវឌ្ឍន៍ឡើងជាមួយនឹងសមាសធាតុយ៉ាងរឹងមាំ ដើម្បីធន់នឹងស្ថានភាពផ្លូវលំបាក និងធានាបាននូវសមត្ថភាពខ្ពស់នៃការបើកបរ និងផាសុកភាពក្នុងការជិះនៅគ្រប់ស្ថានភាពផ្លូវ។


ប្រព័ន្ធគ្រឿងក្រោមបានរចនាឡើងវិញទាំងស្រុង
ប្រព័ន្ធគ្រឿងក្រោមបានរចនាឡើងវិញទាំងស្រុង បង្កើនប្រសិទ្ធភាពនៃការបើកបរ និងផាសុកភាព ដោយផ្តល់នូវការគ្រប់គ្រងដ៏ល្អលើគ្រប់ផ្លូវផ្សេងៗ។

រង្វង់កង់បត់តូចបំផុត
រង្វង់កង់បត់ត្រឹមតែ 6.2 ម៉ែត្រ ងាយស្រួលបត់នៅកន្លែងតូចចង្អៀត មានភាពរលូន និងផាសុកភាព។

ប្រពន្ធ័ហ្វ្រាំង ABS
ប្រព័ន្ធហ្វ្រាំង ABS មាន 4 ឆាណែល 4 សិនស័រ ជាប្រព័ន្ធហ្វ្រាំង ដែលឆ្លើយតបទៅនឹងការចាប់ហ្វ្រាំងភ្លាមៗនៅលើផ្ទៃរអិល ដោយផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងយានយន្តបានកាន់តែល្អ។

ការបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិក
ការបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិកធ្វើការរួមគ្នាជាមួយប្រព័ន្ធហ្វ្រាំង ABS ដើម្បីចែកចាយកម្លាំងហ្វ្រាំង ឱ្យបានត្រឹមត្រូវដល់កង់ទាំងបួន។ វាធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងយានយន្ត និងកាត់បន្ថយចម្ងាយជាន់ហ្វ្រាំង។

ប្រព័ន្ធហ្វ្រាំង
ហ្វ្រាំងឌីសផ្នែកខាងមុខ – ឌីសខ្យល់ ហ្វ្រាំងដុំស្បែកខាងក្រោយ – ហ្វ្រាំងដុំញីឈ្មោល។ ហ្វ្រាំងទាំងពីរប្រភេទនេះបង្កើនប្រសិទ្ធភាពហ្វ្រាំង។ បើកបរប្រកបដោយមានទំនុកចិត្តថាអ្នកកំពុងគ្រប់គ្រងបានទាំងស្រុង។
SPECIFICATION

