ម៉ូឌែល TRITON GLS 4X4 A/T
រចនាឡើងដើម្បីភាពរឹងមាំ តាមរយៈគំនិតរចនាដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពខ្លាំង ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលនឹងនាំលោកអ្នកឱ្យសម្រេចគោលបំណងទាំងអស់តាមបំណងប្រាថ្នា។

ផលិតឡើងដើម្បីភាពរឹងមាំបំផុត
រចនាឡើងសម្រាប់ការធ្វើដំណើរផ្សងព្រេងណាមួយដោយមិនមានការខកខាន។ ឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីឈានទៅដល់គោលដៅនៃភាពរឹងមាំ និងគួរឱ្យជឿជាក់បំផុតរបស់យើង

Features




ការរចនាផ្នែកខាងក្
រចនាឡើងសម្រាប់ការធ្វើដំណើរផ្សងព្រេងណាមួយដោយមិនមានការខកខាន។ ឆ្លងកាត់ការធ្វើ
តេស្តយ៉ាងម៉ត់ចត់ ដើម្បីឈានទៅដល់គោលដៅនៃភាពរឹងមាំ និងគួរឱ្យជឿជាក់បំផុតរបស់យើង។

ការរចនារបាំងការពារឌីណាមិចទំនើបចុងក្រោយបំផុត
ជាមួយនឹងការរចនាដែលបានគិតគូរដល់អនាគត គំនិតរចនាផ្នែកមុខរថយន្ត ការរចនារបាំងការពារឌីណាមិចទំនើបចុងក្រោយបំផុតបង្ហាញពីភាពពិសេសតែមួយគត់នៃគំនិតរចនាផ្នែកមុខរថយន្តរបស់ Mitsubishi។


មើលទៅមានថាមពលខ្លាំង
រូបរាងរចនាតួខាងក្រៅផតចូលក្នុង និងផុសចេញមកក្រៅបង្ហាញអំពីលក្ខណៈខ្លាំងក្លានៃរថយន្ត ឆ្លុះបញ្ចាំងអំពីអំណាចដ៏ខ្លាំងក្លាជាមួយនឹង ការរចនាដ៏ភ្លឺរលោង និងទាក់ភ្នែក។

យ៉ាន់កង់អាលុយមីញ៉ូម

សល់កន្លែងទំនេរច្រើន៖
ស្ទីលទាន់សម័យរួមបញ្ចូលគ្នាជាមួយនឹងភាពជឿជាក់រឹងមាំ។ បាតឃ្លុបដាក់ទំនិញធំទូលាយ និងរឹងមាំខ្លាំងផ្តល់ជូននូវ កន្លែងសម្រាប់ដាក់អីវ៉ាន់ទាំងអស់តាមតម្រូវការរបស់អ្នក។

កាងឈ្នាន់

ភ្លើងដឺមីខាងមុខ

ចង្កៀងខាងមុខ HALOGEN

មានកាមេរ៉ាមើលក្រោយជាប់នឹងដៃកាន់បើកឃ្លុបក្រោយ

កាងខាងក្រោយ

កញ្ចក់ទ្វារចំហៀងដែលមានភ្លើងស៊ីញ៉ូបត់
ការរចនាផ្នែកខាងក្នុង
រាងឌីណាមិច និងផ្ទៃបរិក្ខារប្រកបដោយគុណភាពខ្ពស់ បង្កើតជាទីធ្លាផ្នែកខាងក្រៅមួយដែល ផ្តល់នូវផាសុកភាព និងភាពរីករាយក្នុងការបើកបរ។

ផ្នែកខាងក្នុងមានការរចនាប្រណីត និងប្រកបដោយគុណភាពខ្ពស់
បរិក្ខារដែលមានគុណភាពខ្ពស់គួបផ្សំជាមួយនឹងការរចនាដ៏ប្រណីតផ្ដល់នូវអារម្មណ៍ផាសុកភាពនិងបទពិសោធន៍បើកបរប្រកបដោយភាពរីករាយ។

សល់កន្លែងទំនេរធំទូលាយ
ធ្វើដំណើរប្រកបដោយផាសុកភាពនៅក្នុងរថយន្តដែលមានពីរបាំង
មានចន្លោះទំនេរ និងកន្លែងដាក់ជើងធំទូលាយលើសគេ ព្រមទាំងមានបំពាក់ប្រព័ន្ធសំឡេង និងរំញ័រ រួមទាំងមានកន្លែងដាក់ឥវ៉ាន់ផ្សេងៗយ៉ាងងាយស្រួល ដែលធ្វើឱ្យរថយន្តនេះ អាចផ្ដល់ជូនអ្នកបើកបរ និងអ្នកដំណើរនូវការបើកបរដោយមានសំឡេងស្ងាត់ល្អ ប្រកបដោយផាសុកភាព និងភាពរីករាយ។

ការបើកបរកាន់តែស្ងប់ស្ងាត់
និងកាន់តែមានអារម្មណ៍ថាបានសម្រាក

កៅអីខាងមុខប្រណីត

ប្រវែងកាប៊ីនលំដាប់ថ្នាក់ឈានមុខគេ៖
ចន្លោះទំនេរដ៏ធំទូលាយដែលផ្ដល់ជូននូវការបើកបរប្រកបដោយផាសុកភាពជាមួយនឹងកន្លែងទំនេរលំដាប់ថ្នាក់ឈានមុខគេ និងមានកន្លែងដាក់ជើងធំទូលាយល្អ។ ដោយមាន ការរចនាយ៉ាងត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព កៅអីអង្គុយប្រកដោយគុណភាពខ្ពស់ ជួយបង្កើនភាពរីករាយសម្រាប់អ្នកជិះរថយន្តទាំងអស់។

ពោងសុវត្ថិភាពនៅដៃចង្កូត 4-SPOKE URETHANE

រន្ធដោត USB

ដៃចង្កឹះលេខ URETHANE

Center Console

FLOOR CONSOLE WITH LID និងកន្លែងដាក់កែវសម្រាប់កៅអីមុខ

មានកន្លែងដាក់ទូរសព្ទ និងកន្លែងដោត USB សាកថ្មនៅ CENTRE CONSOLE

កុងតាក់ការពារចំណាំងផ្លាតសម្រាប់កញ្ចក់មើលក្រោយ
លក្ខណៈពិសេស
ផលិតឡើងដើម្បីភាពរឹងមាំបំផុត
គ្រាន់តែភាពធន់រឹងមាំគឺមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺ យើងមានបំណងផលិតរថយន្តសម្រាប់បំពេញតម្រូវការបស់អ្នកឱ្យលើសពីភាពរឹងមាំទៅទៀត ដូច្នេះហើយ ទើបយើងធ្វើតេស្តទៅលើមុខងារជាច្រើនដើម្បីសម្រេចបាននូវភាពរឹងមាំខ្ពស់បំផុត។


MIVEC CLEAN DIESEL 2.4 L 181 PS
ម៉ាស៊ីនប្លុកស៊ីឡាំងអាលុយមីញ៉ូម 2.4 L ប្រភេទពីស្តុងរៀបជាបណ្ដាយ មាន 4 ស៊ីឡាំង DOHC 16 v, ទែបូចល័ត, ប្រព័ន្ធ Intercooler, ថាមពលអតិបរមា 181 PS នៅ 3,500 rpm និងកម្លាំងបង្វិល
អតិបរមា 430 N-m នៅ 2,500 rpm។ ការច្នៃប្រឌិតប្រកបដោយទំនុកចិត្តលំដាប់ពិភពលោក ទម្ងន់ស្រាល រឹងមាំ ធន់ និងប្រព័ន្ធត្រជាក់ល្អបំផុតជាមួយនឹងការស៊ីប្រេងតិចជាងមុន 20%។

ទែបូ VG
ទែបូ Variable Geometry គឺជាប្រព័ន្ធបឺតខ្យល់ចូលកម្រិតខ្ពស់បំផុត ដែលពាក់ព័ន្ធទៅនឹងដំណើរការល្បឿនរបស់ម៉ាស៊ីន Variable turbo charger ដែលគ្រប់គ្រង និងបង្កើតការបឺតខ្យល់ចូល និង
អត្រាបញ្ចេញខ្យល់ប្រកបដោយប្រសិទ្ធភាព ដើម្បីបន្តបង្កើត ទិន្នផលកម្លាំងបង្វិលខ្ពស់សម្រាប់ដំណើរការល្បឿនពេញនៃម៉ាស៊ីន (ទាំងល្បឿនខ្ពស់ និងល្បឿនទាប)។ ដោយមានប្រព័ន្ធ intercooler យើងសម្រេចបាននូវការកាត់បន្ថយកម្ដៅបានរហ័សជាងមុន ហើយធ្វើឱ្យឆាប់ត្រជាក់ ដើម្បីបង្កើន និងជំរុញខ្យល់ចូលឱ្យដល់កម្រិតសមត្ថភាពខ្ពស់ និងសំទុះកាន់តែប្រសើរ។

SUPER SELECT 4WD II
ដោយមានបំពាក់ឧបករណ៍សាកអគ្គិសនី (electric actuator) ដើម្បីផ្លាស់ប្ដូរទម្រង់បើកបរ និងប្ដូរប៉ុងកណ្ដាលដោយធ្វើការបែងចែកកម្លាំងបង្វិលមុខ/ក្រោយ 40:60។ ប្រព័ន្ធ 4WD នេះផ្ដល់ជូនការអូសទាញអតិបរមានៅកង់នីមួយៗ សម្រាប់ស្ថានភាពផ្លូវផ្សេងៗគ្នា ព្រមទាំងផ្ដល់លក្ខណៈគ្រប់គ្រងពិសេសផ្សេងៗគ្នាផងដែរ។ មានសម្រាប់ 4WD។ លើសពីនេះ ក៏មានមុខងារ 4HLc ឬ 4LLc ដើម្បីប្រើប្រាស់សម្រាប់ស្ថានភាពផ្លូវពិបាកផងដែរ។

2H (2WD HIGH RANGE)
ការអូសទាញកង់ទាំងបួននៃ 4HLc ប្ដូរទៅកាន់ល្បឿនទាបដើម្បីទទួលបានកម្លាំងបង្វិលអតិបរមានៅពេលធ្វើការបើកបរលើផ្លូវលំបាក ឬបើកបរឆ្លងកាត់ព្រិល និងភក់ជ្រៅៗ។

4H (4WD HIGH RANGE)
ការគ្រប់គ្រង 4WD ជាមួយនឹងភាពបត់បែននៃប៉ុងកណ្ដាលជាមួយ VCU មានមុខងារត្រៀម
លក្ខណៈរួចរាល់ទៅតាមការប្រែប្រួលរបស់ស្ថានភាពផ្លូវ និងផ្ទៃផ្លូវ។ ជាធម្មតា នៅពេលដំណើរការនៅអត្រាកម្លាំងបង្វិល 33:67 វាអាចឆ្លើយតបទៅនឹងការបាត់បង់ការអូសទាញ ដោយធ្វើការបែងចែកថាមពលឡើងវិញដោយស្វ័យប្រវត្តិទៅជាអត្រា 50:50 វិញ។

4HLC (4WD HIGH RANGE WITH LOCKED CENTER DIFFERENTIAL)
ជាមួយនឹងការឡុកប៉ុងកណ្ដាលដើម្បីបែងចែកកម្លាំងបង្វិលស្មើគ្នា ទៅកាន់កង់ទាំងបួន ទម្រង់នេះមានភាពសក្ដិសមចំពោះការបើកបរលើផ្លូវរដិបរដុប ឬស្ថានភាពអាកាសធាតុគ្រោះថ្នាក់។

4LLC (4WD LOW RANGE WITH LOCKED CENTER DIFFERENTIAL)
ការអូសទាញកង់ទាំងបួននៃ4HLc ផ្លាស់ប្ដូរទៅកាន់ល្បឿនទាប ដើម្បីទទួលបានកម្លាំងបង្វិលអតិបរមានៅពេលធ្វើការបើកបរលើផ្លូវលំបាក ឬបើកបរឆ្លងកាត់ព្រិល និងភក់ជ្រៅៗ។

ទំនុកចិត្តគ្រប់ស្ថានភាពផ្លូវ
ដោយបានរចនាឡើងដើម្បីរក្សាលំនឹង និងជំរុញកម្លាំងស្ទុះទៅមុខជាអតិបរមា គួបផ្សំជាមួយនឹងគ្រោងរថយន្តដែលមានភាពរឹងមាំ និងរាងតួរថយន្តជក់ខ្យល់ក្នុងពេលបើកបរ ធ្វើឱ្យរថយន្តនេះមានភាពភាពរឹងមាំ និងមានលំនឹងល្អនៅក្នុងពេលបើកបរនៅលើផ្លូវហាយវេ។ កម្លាំងអូសទាញ 4WD ប្រកបដោយទំនុកចិត្ត រួមផ្សំជាមួយ នឹងប្រព័ន្ធជើងក្រោមឈានមុខគេ ដើម្បីឱ្យអ្នកដឹងអំពីស្ថានភាពផ្លូវជានិច្ច ដូច្នេះអ្នកនៅតែអាចគ្រប់គ្រងការបើកបរបានច្បាស់លាស់។
6-SPEED AUTOMATIC TRANSMISSION WITH SPORT MODE
ជាមួយនឹងអត្រាល្បឿនខ្ពស់បំផុត ការសន្សំសំចៃប្រេងខ្ពស់ជាងមុន ហើយភាពស្ងាត់នៃម៉ាស៊ីនគឺនៅតែមានភាពល្អផ្ដាច់គេ ទោះបីជាបើកបរនៅល្បឿនខ្ពស់ក៏ដោយ។ ហើយនៅពេលអ្នកបញ្ជា
រថយន្តទាំងស្រុង ទម្រង់ស្ព័រអាចឱ្យអ្នកផ្លាស់ប្ដូរឡើង ឬចុះនូវចង្កឹះលេខស្ព័រ ដូចការបើកបរដោយប្រើលេខដៃដែរ។


Multi Communication System
មុខងារបង្ហាញនៅលើ touch panel display ធំទូលាយជាមួយនឹងមុខងារបង្ហាញស្រួលប្រើប្រាស់។ រូបភាពពីកាមេរ៉ាក្រោយជួយបង្កើនសុវត្ថិភាពក្នុងការបើកបរ។
សមត្ថភាពផ្ទុក
មានកន្លែងទំនេរច្រើននៅឃ្លុបក្រោយដើម្បីគាំទ្រដល់គ្រប់សកម្មភាព។

ប្រព័ន្ធសុវត្ថិភាព
ដើម្បីបង្កើនទំនុកចិត្តលើគ្រប់ផ្លូវទាំងអស់ យើងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបង្អស់
ជាមួយនឹងការរចនាប្រកបដោយភាពរឹងមាំក្នុងការការពារកម្រិតខ្ពស់បំផុត។

ខ្សែក្រវ៉ាត់សុវត្ថិភាពប្រភេទ PRETENSIONER 2 ផ្លូវដែលមានការកម្រិតកម្លាំងទង្គិច (ចំហៀងខាងអ្នកបើកបរ)
Pretensioners នៅលើខ្សែក្រវ៉ាត់សុវត្ថិភាពនឹងរឹតបន្តឹងខ្សែក្រវ៉ាត់ដោយស្វ័យប្រវត្តិ នៅក្នុងករណីដែលមានការបុកទង្គិចនៅខាងមុខដើម្បីការពារអ្នកបើកបរ និងអ្នកដំណើរខាងមុខ និងកាត់បន្ថយកម្លាំងប៉ះទង្គិចនៅពេលប៉ោងខ្យល់ផ្ទុះ។
ACTIVE STABILITY CONTROL
រក្សាលំនឹងរថយន្ត តាមរយៈការកំណត់ការបញ្ចេញថាមពលម៉ាស៊ីន និងកម្លាំងហ្រ្វាំងនៅពេល
ប្រព័ន្ធកំណត់ដឹងថារថយន្តគ្មានលំនឹងក្នុងពេលកំពុងបើកបរ ឬក៏នៅពេលដែលកង់មួយ ឬច្រើនចាប់ផ្ដើមរអិលចេញពីផ្លូវ នៅលើផ្លូវរអិល ដោយសារការងាកចង្កូតភ្លាមៗ។


តួរថយន្តរឹងមាំជួយបង្កើនសមត្ថភាពប្រព័ន្ធសុវត្ថិភាពការពារការប៉ះទង្គិច

ប្រព័ន្ធជើងក្រោមរឹងមាំ
ប្រព័ន្ធជើងក្រោមរឹងមាំមានបំពាក់ឆ្អឹងទ្របូមពីរដាច់ពីគ្នាជាមួយនឹងរឺស័ររុំជាមួយរបារទប់លំនឹងនៅខាងមុខ ហើយនៅខាងក្រោយមានជន្ទៀសនៅលើភ្លៅរថយន្តប្រភេទ L បូក សម្រាប់ការអូសទាញល្អបំផុត។ ការបើកបរនេះរក្សាលំនឹង និងផាសុកភាពដល់អ្នកជិះទាំងអស់។

ប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយល្អប្រសើរជាងមុន
បើកបរប្រកបដោយផាសុកភាពជាមួយនឹងប្រព័ន្ធជើងក្រោមខាងក្រោយដែលអាចរាប់រងរាល់ស្ថានភាពផ្លូរលំបាក និងដិបរដុប។ ជន្ទៀសល្អប្រសើរ និងអង្កត់ផ្ចិតធំជាងមុនសម្រាប់បូមរឺស័រផ្នែកខាងក្រោយ ផ្ដល់ជូននូវការបើកបរប្រកបដោយភាពរលូន និងរក្សាលំនឹងរំញ័រ។

រង្វង់កង់បត់តូចបំផុត
ជាមួយនឹងរង្វង់កង់បត់តូចត្រឹមតែ 5.9 ម៉ែត្រ ធ្វើឱ្យការចូលចត និងការបត់បែននៅកន្លែងតូចចង្អៀតកាន់តែងាយស្រួលប្រកបដោយភាពរលូន។

ប្រព័ន្ធហ្វ្រាំង ABS (ABS)
ប្រព័ន្ធហ្វ្រាំង ABS មាន 4 ឆាណែល 4 សិនស័រ ជាប្រព័ន្ធហ្វ្រាំង ដែលឆ្លើយតបទៅនឹងការចាប់ហ្វ្រាំងភ្លាមៗនៅលើផ្ទៃរអិល ដោយផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងយានយន្តបានកាន់តែល្អ។
ការបែងចែកកម្លាំងហ្វ្រាំងអេឡិកត្រូនិក
ការបែងចែកកម្លាំងហ្វ្រាំងអេឡិកត្រូនិកធ្វើការរួមគ្នាជាមួយប្រព័ន្ធហ្វ្រាំង ABS ដើម្បីចែកចាយកម្លាំងហ្វ្រាំង ឱ្យបានត្រឹមត្រូវដល់កង់ទាំងបួន។ វាធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងយានយន្ត និងកាត់បន្ថយចម្ងាយជាន់ហ្វ្រាំង។


ពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ និងអ្នកដំណើរ
ពោងសុវត្ថិភាព SRS ពីរសម្រាប់ការពារអ្នកបើកបរ និងអ្នកដំណើរក្នុងករណីមានការបុកទង្គិច។

កាមេរ៉ាមើលក្រោយ
រូបភាពពីកាមេរ៉ាបង្ហាញយ៉ាងច្បាស់នូវអ្វីដែលកំពុងស្ថិតនៅក្នុងចន្លោះមើលមិនឃើញ និងជួយឱ្យអ្នកចតរថយន្តបានដោយសុវត្ថិភាព

ACTIVE STABILITY & TRACTION CONTROL [ASTC]
Active Stability & Traction Control បញ្ជាកម្លាំងជាន់ហ្វ្រាំងទៅកាន់កង់ក្នុងអំឡុងពេលដែលបត់ដើម្បីជួយរក្សាលំនឹងរថយន្តឱ្យបានល្អបំផុតនៅពេលចាំបាច់។ មុខងារនេះក៏បង្កើនប្រសិទ្ធភាពនៃការអូសទាញ ដើម្បីការពារការបាត់បង់កម្លាំងបង្វិលនៅពេលណាដែលកាឡេត្រូវបានបញ្ជាដោយកម្លាំងម៉ាស៊ីន និងកម្លាំងជាន់ហ្វ្រាំងទៅកាន់កាឡេនោះ។
ការបញ្ជាក់
Model | Triton |
Body Type | Double Cab |
Drive System | 4WD |
Price Class | GLS |
Model Code (LHD) | KL1TJLHFPL |
Dimensions and weights | |
---|---|
Overall Length (mm.) | 5,305 |
Overall Width (mm.) | 1,815 |
Overall Height (mm.) | 1,795 |
Wheel Base (mm.) | 3,000 |
Min. Ground Clearance (mm.) | 220 |
Cargo Floor Height (mm.) | 865 |
Kerb Weight (kg.) | 1,925 |
Gross Vehicle Weight (kg.) | 2,870 |
Seating Capacity (person) | 5 |
PERFOMANCE | |
---|---|
Max. Speed (km/h) | 173 |
Min. Turning Radius (m.) | 5.9 |
Engine | |
---|---|
Type | 4N15 D4 MIVEC I/C T/C (HP) |
Displacement (cc.) | 2,442 (2.4L) |
Bore & Stoke (mm.) | 86.0 x 105.1 |
Compression Ratio | 15.5 |
Max. Output (EEC Net) | 181 / 3,500 (ps/rpm) 131 / 3,500 (kw/rpm) |
Max. Torque (EEC Net) | 43.9 / 2,500 (kgm/rpm) 430 / 2,500 (nm/rpm) |
ELECTRONIC & FUEL SYSTEM | |
---|---|
Fuel Supply Equipment | Electrical Fuel Injection (Common Rail) |
Fuel Tank Capacity (liters) | 75 |
TRANSMISSION | |
---|---|
Clutch | Torque Converter |
Type (Manual Floor Change) | 6AT (V6AWH) |
1st | 3.600 |
2nd | 2.090 |
3rd | 1.488 |
4th | 1.000 |
5th | 0.687 |
6th | 0.580 |
Reversed | 3.732 |
Transfer Ratio (High) | 1.000 |
Transfer Ratio (Low) | 2.566 |
Final Gear Ratio | 4.272 |
STEERING | |
---|---|
Type | Rack and Pinion with Power Steering |
SUSPENSIONS | |
---|---|
Front | Independent – Wishbone , Coil Springs |
Rear | Rigids, Elliptic Leaf Springs |
BRAKES | |
---|---|
Front | Ventilated Disks Diameter 320 mm. |
Rear | Leading and Trailling Drums 11.6″ |
WHEELS AND TIRES | |
---|---|
Front & Rear Tired Wheels | 245/65R17 Alloy Wheel |